Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 សុំ​ឲ្យ​មាន​ជំនិះ​សម្រាប់​លោក​ប៉ុល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ភេលីច ជា​ទេសា‌ភិបាល ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ចូរ​រៀបចំ​សត្វជំនិះ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ដែរ ហើយ​នាំ​គាត់​ទៅ​រក​អភិបាល​ភេលីច​ដោយសុវត្ថិភាព”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សុំ​រៀបចំ​សេះ​ជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅហ្វាយ​ខេត្ត ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សុំ​រៀប‌ចំ​សេះ ជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ដ»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​មាន​អ្នក​ខ្លះ​នៅ​ជា​មួយ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះ​នៃ​ខ្ញុំ បាន​ដាក់​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡិម​ឡើយ។ គ្មាន​សត្វ​ណា​នៅ​ជា​មួយ​ខ្ញុំឡើយ មាន​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ។


នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​មួយ​នោះ​ឯង គឺ​នៅ​ថ្ងៃ​ទី​ដប់​បី ខែទី​ដប់​ពីរ ដែល​ជា​ខែ​ផល្គុន។


គេ​ចង​ព្រះ‌អង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់ ជា​ទេសា‌ភិបាល។


ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុន‌ទាស-ពីឡាត់ ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​តំបន់​អ៊ីទូ‌រេ និង​ត្រាខូនីត ហើយ​លីសានាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន


លោក​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ថា៖


«ក្លូឌាស‌លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្តម​ភេលីច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។


កាល​គេ​បាន​មក​ដល់​ក្រុង​សេ‌សារា ហើយ​ប្រគល់​សំបុត្រ​ជូន​លោក​ទេសា‌ភិបាល គេ​ក៏​ប្រគល់​លោក​ប៉ុល​ជូន​ផង​ដែរ។


ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។


ពេល​លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ុល​មាន​ប្រសាសន៍ លោក​ប៉ុល​ក៏​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​សូម​ឆ្លើយ​បំភ្លឺ​ដោយ​អំណរ ដោយ​ដឹង​ថា ឯក​ឧត្តម​បាន​ធ្វើ​ជា​ចៅ​ក្រម​លើ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។


យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត គ្រប់​ជំពូក និង​គ្រប់​ទី​កន្លែង។


ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេ‌ស្ទុស​ក៏​ទូល​ពី​រឿង​លោក​ប៉ុល​ថ្វាយ​ស្តេច​ថា៖ «លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ឲ្យ​ជាប់​ឃុំ​នៅ​ទី​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម