Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ ក៏​មិន​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​មានបន្ទូលថា​៖“នៅ​ទីក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោតខ្លាច​ព្រះ ហើយក៏​មិន​គោរព​មនុស្ស​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ថា៖​ «នៅ​ក្នុង​ក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ហើយ​ក៏​មិន​កោត​ក្រែង​មនុស្ស​ណា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់​ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​មាន​បន្ទូល​ថា នៅ​ក្នុង​ក្រុង​១​មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ជា​មនុស្ស​មិន​កោត​ខ្លាច​អុលឡោះ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 18:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​រមែង​ពិចា‌រណា យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។


ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។


នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។


លោក​ចេះ​តែ​បដិសេធ​អស់​ពេល​ជា​យូរ តែ​ក្រោយ​មក​លោក​គិត​ក្នុង​ចិត្ត​ថា "ទោះ​បើ​ខ្ញុំ​មិន​ខ្លាច​ដល់​ព្រះ ឬ​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ


ពេល​នោះ ម្ចាស់​ចម្ការ​គិត​ថា "តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​នឹង​ចាត់​កូន​សម្លាញ់​របស់​យើង​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ គេ​មុខ​ជា​នឹង​កោត​ខ្លាច​ដល់​កូន​នោះ"។


មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម