Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ លោក​ប៉ុល​ក៏​ក្រោក​ឡើង លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ សូម​ស្តាប់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប៉ូល​ក៏​ក្រោកឡើង​ធ្វើសញ្ញា​ដោយ​ដៃ ហើយ​និយាយថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល និង​អស់លោក​ដែល​កោតខ្លាច​ព្រះ​អើយ សូម​ស្ដាប់​ចុះ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បងប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​បងប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ សូម​ជ្រាប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រាអែល នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង​ប្អូន​ជន‌ជាតិ​អ៊ីស្រ‌អែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ​សូម​ជ្រាប!

សូមមើលជំពូក ចម្លង




កិច្ចការ 13:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​នៅ​ពេញ​មួយ​ជីវិត ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​បុព្វ‌បុរស​យើង​ខ្ញុំ​ទាំង‌ឡាយ។


ឱ​ពូជ​ពង្ស​លេវី​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!


ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!


ពិត​ប្រាកដ​ជា​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​ជិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​មាន​សិរី​រុងរឿង​នៅ​ក្នុង​ស្រុក​របស់​យើង។


អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!


កាល​លោក​ចេញ​មក លោក​មិន​អាច​និយាយ​ទៅ​គេ​បាន​ឡើយ ហើយ​គេ​យល់​ថា លោក​ច្បាស់​ជា​បាន​ឃើញ​និមិត្ត​ណា​មួយ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន។ លោក​ចេះ​តែ​ធ្វើ​សញ្ញា​ឲ្យ​គេ​ដឹង ហើយ​ក៏​នៅ​តែ​គ​និយាយ​មិន​កើត។


ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​រៀង​ទៅ។


ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​ថា៖ «តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ? ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា


លោកជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​មូល។ លោក​បាន​ធ្វើ​ទាន​ដោយ​សទ្ធា​ដល់​ប្រ‌ជាជន ហើយអធិស្ឋាន​ដល់​ព្រះ​ជា‌និច្ច។


គឺ​គ្រប់​ទាំង​សាសន៍ អ្នក​ណា​ដែលគោរព​កោត​ខ្លាចព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត ព្រះ‌អង្គ​ទទួល​អ្នក​នោះ។


ប៉ុន្ដែ លោក​ធ្វើ​ដៃ​ជា​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​ប្រាប់​គេ​ពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​លោក​ចេញ​ពី​គុក ហើយ​លោក​ផ្តាំ​គេ​ថា៖ «សូម​ជម្រាប​រឿង​នេះ​ដល់​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ឲ្យ​ដឹង​ផង»។ បន្ទាប់មក លោក​ក៏​ចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។


ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។


ពួក​សាសន៍​យូដា​បាន​ច្រាន​អ័លេ‌ក្សានត្រុស​ចេញ​ពី​ចំណោម​បណ្ដាជន ទៅ​ឈរ​ខាង​មុខ ហើយ​អ័លេ‌ក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​ចង់​ឆ្លើយ​បំភ្លឺ​នៅមុខប្រជាជន។


ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។


ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។


កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖


ពេល​បណ្តាជន​ស្តាប់​លោក​មាន​ប្រសាសន៍​ដល់​ត្រឹម​នោះ គេ​ក៏​ស្រែក​ឡើង​ថា «ចូរ​សម្លាប់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ!»។


ពេល​លោក​ពេត្រុស​ឃើញ​ដូច្នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​ថា៖ «ឱ​បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ងឿង​ឆ្ងល់​នឹង​ការ​នេះ? ហេតុអ្វី​បាន​ជា​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​ចេស្ដា ឬ​គុណានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ដូច្នេះ?


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម