នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។
កិច្ចការ 21:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មេទ័ពធំក៏ចូលទៅជិត ហើយចាប់លោកប៉ុល ព្រមទាំងបញ្ជាឲ្យគេចងលោកដោយច្រវាក់ពីរខ្សែ រួចសួរថាលោកជាអ្នកណា ហើយបានធ្វើអ្វីខ្លះ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។ Khmer Christian Bible ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចសើុបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ អាល់គីតាប ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់គាត់ ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។ |
នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។
គ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"»
ដូច្នេះ អស់អ្នកបម្រុងនឹងសួរចម្លើយលោកប៉ុល ក៏ដកខ្លួនថយចេញពីលោកភ្លាម ហើយមេទ័ពធំក៏ភិតភ័យដែរ ដ្បិតគាត់ដឹងថា លោកប៉ុលមានសញ្ជាតិរ៉ូម ព្រោះគាត់បានជ្រុលចងលោកទៅហើយ។
ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
លោកប៉ុលទូលថា៖ «ទូលបង្គំសូមដល់ព្រះ មិនត្រឹមតែព្រះករុណាប៉ុណ្ណោះទេ គឺអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅតែបន្តិចទៀត ឬយូរទៅទៀតក្តី ដើម្បីឲ្យបានដូចទូលបង្គំដែរ លើកលែងតែចំណងនេះចេញ»។
ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។
ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។
ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។
សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ
ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនេះ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
គេឆ្លើយទៅគាត់ថា៖ «ទេ! យើងគ្រាន់តែចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់គេប៉ុណ្ណោះ យើងប្រាកដជាមិនសម្លាប់ឯងទេ»។ ដូច្នេះ គេក៏យកខ្សែថ្មីពីរមកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។
ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។
ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។