Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ អស់​អ្នក​បម្រុង​នឹង​សួរ​ចម្លើយ​លោក​ប៉ុល ក៏​ដក​ខ្លួនថយ​ចេញ​ពី​លោក​ភ្លាម ហើយ​មេទ័ព​ធំ​ក៏​ភិត​ភ័យ​ដែរ ដ្បិត​គាត់​ដឹង​ថា លោក​ប៉ុលមានសញ្ជាតិ​រ៉ូម ព្រោះគាត់​បាន​ជ្រុល​ចង​លោក​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពេលនោះ ពួក​អ្នក​ដែល​បម្រុងនឹង​សួរចម្លើយ​គាត់ ក៏​ដកខ្លួនចេញ​ភ្លាម​។ មេបញ្ជាការ​ក៏​ភ័យខ្លាច ដោយ​ដឹង​ថា​ប៉ូល​មាន​សញ្ជាតិរ៉ូម៉ាំង និង​ដឹង​ថា​ខ្លួន​បាន​ចាប់ចង​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ពេល​នោះ​ ពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​ បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​ រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោក​ប៉ូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​គាត់ នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិត​ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 22:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មេទ័ព​ធំ​ក៏​ចូល​ទៅ​ជិត ហើយ​ចាប់​លោក​ប៉ុល ព្រម​ទាំងបញ្ជា​ឲ្យ​គេ​ចង​លោក​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សួរថា​លោក​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។


មេទ័ព​ធំ​ពោល​ថា៖ «ខ្ញុំ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម​នេះ»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម​តាំង​ពី​កំណើត​មក​ម៉្លេះ»។


ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម