ពួកចៅហ្វាយ 16:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្ដាច់ពួរដែលចងដៃលោក ដូចគេផ្ដាច់ខ្សែអំបោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។ សូមមើលជំពូកអាល់គីតាប12 នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្តាច់ពួរដែលចងដៃគាត់ ដូចគេផ្តាច់ខ្សែអំបោះ។ សូមមើលជំពូក |
ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។