Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចង់​ដឹង​ច្បាស់​ពី​មូល​ហេតុ ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល លោក​មេទ័ព​ក៏​ស្រាយ​ចំណង ហើយ​បង្គាប់​ឲ្យ​ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូលមក​ជួប​ជុំ​គ្នា រួចក៏​នាំ​លោក​ប៉ុល​ចុះ​មក ហើយ​ឲ្យឈរ​នៅ​មុខ​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 នៅ​ថ្ងៃបន្ទាប់ ដោយ​មេបញ្ជាការ​ចង់​ដឹង​យ៉ាងច្បាស់លាស់​នូវ​មូលហេតុ​ដែល​ប៉ូល​ត្រូវ​ពួក​ជនជាតិយូដា​ចោទប្រកាន់ ដូច្នេះ​លោក​ក៏​ស្រាយ​ប៉ូល ហើយ​បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​មកជួបជុំគ្នា រួច​នាំ​ប៉ូល​មក​ឲ្យឈរ​នៅមុខ​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 នៅ​ថ្ងៃ​បន្ទាប់​ ដោយ​ចង់​ដឹង​ច្បាស់​អំពី​ហេតុផល​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល​ មេបញ្ជាការ​ក៏​ដោះលែង​លោក​ប៉ូល​ ហើយ​បញ្ជា​ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​អស់​ឲ្យ​ជួបជុំ​គ្នា​ រួច​ក៏​នាំ​លោក​ប៉ូល​មក​ឲ្យ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទាំង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ។ គាត់​បញ្ជា​ឲ្យ​ពួក​អ៊ីមុាំ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ


គេ​ចង​ព្រះ‌អង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់ ជា​ទេសា‌ភិបាល។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។


គាត់​បាន​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​លោក​ប៉ុល​មកចង​ជើង​ចង​ដៃ​របស់​ខ្លួន រួច​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "ពួក​សាសន៍​យូដា​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ"»


ពេល​នោះ មេទ័ព​ធំ​ក៏​ចូល​ទៅ​ជិត ហើយ​ចាប់​លោក​ប៉ុល ព្រម​ទាំងបញ្ជា​ឲ្យ​គេ​ចង​លោក​ដោយ​ច្រវាក់​ពីរ​ខ្សែ រួច​សួរថា​លោក​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ។


ដូច​មាន​សម្តេច​សង្ឃ និង​ក្រុម‌ប្រឹក្សា​របស់​ពួក​ចាស់​ទុំ​ទាំង​មូល ជា​បន្ទាល់​ពី​ខ្ញុំ​ស្រាប់។ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​ពួក​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅចាប់​ចង​អស់​អ្នក​ដែល​នៅ​ទី​នោះ ហើយ​នាំ​ពួក​គេ​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡិម»។


លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ក្រុម‌ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ រហូត​មក​ដល់​ថ្ងៃ​នេះ»។


ដូច្នេះ សូម​លោក ព្រម​ទាំង​ក្រុម‌ប្រឹក្សា ទៅ​សុំ​ឲ្យ​លោក​មេទ័ព​ធំ​នាំវា​ចុះ​មក​ជួប​អស់​លោក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ​វា​ឲ្យ​ច្បាស់​ថែម​ទៀត។ រីឯ​យើងខ្ញុំ យើង​ខ្ញុំ​ប្រុង‌ប្រៀប​ជា​ស្រេច​នឹង​សម្លាប់​វា មុន​នឹង​វា​មក​ដល់»។


យុវជន​នោះ​ជម្រាប​ថា៖ «ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​មក​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ុល ចុះ​ទៅ​ជួប​ក្រុម‌ប្រឹក្សា​នៅ​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​សាក​សួរ​គាត់​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។


ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​ពី​មូល​ហេតុ​ដែល​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​បាន​នាំ​គាត់​ចុះ​ទៅ​ជួប​ក្រុម‌ប្រឹក្សា​របស់​គេ។


កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។


លោក​ប៉ុល​ទូល​ថា៖ «ទូល​បង្គំ​សូម​ដល់​ព្រះ មិន​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះទេ គឺ​អស់​អ្នក​ដែល​ស្តាប់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ដើម្បី​ឲ្យ​បាន​ដូច​ទូល​បង្គំដែរ លើក​លែង​តែ​ចំណង​នេះ​ចេញ»។


កាល​បាន​ឮ​ដូច្នេះ ពួក​លោក​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​តាំង​ពីព្រលឹម ហើយ​ចាប់​ផ្ដើម​បង្រៀន។ ពេល​សម្តេច​សង្ឃ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​មក​ដល់ គេ​ហៅ​ក្រុម‌ប្រឹក្សា និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់មក​ជួប​ជុំ​គ្នា រួច​ចាត់​គេឲ្យ​ទៅ​ឯ​គុក ដើម្បី​នាំ​ពួក​សាវក​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម