Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ទូល​បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា "សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​អ្នក​ណា​ឲ្យ​គេសម្លាប់ មុន​ដែល​ចុង​ចោទ​មាន​ឱកាស​នឹង​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​មុខ​ដើម​ចោទ អំពី​រឿង​ដែល​គេ​ចោទ​នោះ​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​ទូលបង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ‌សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការ‌ពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 25:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ចៅ‌ហ្វាយ​របស់​លោក បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​របស់​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នេះ លោក​ក្តៅ​ក្រហាយ​ជា​ខ្លាំង។


អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។


អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សម្ដែង ឲ្យ​ឃើញ​កំហុស​វិញ។


ពេល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ក្រុម​ជំនុំ ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ព្រួយ​ពី​របៀប​យ៉ាង​ណា ដែល​នឹង​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​ពី​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។


«តើ​ក្រឹត្យ‌វិន័យ​របស់​យើង កាត់​ទោស​មនុស្ស​មុន​ពេល​ឮ​ចម្លើយ​ពី​អ្នក​នោះ ហើយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​យ៉ាង​ណា​សិន​ទេ​ឬ?»


កាល​មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ពួក​សាសន៍​យូដា​មាន​គម្រោង​អាក្រក់​ចង់​សម្លាប់​គាត់ ខ្ញុំ​បាទ​ក៏​បញ្ជូន​គាត់​មក​ឯក‌ឧត្តម​ភ្លាម ហើយ​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ មក​និយាយ​តតាំង​នឹង​គាត់ នៅ​ចំពោះ​ឯកឧត្តម​ចុះ»។


លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ពេល​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក»។ បន្ទាប់មក លោក​បង្គាប់​ឲ្យ​គេ​យាម​ការ‌ពារ​លោក​ប៉ុល នៅ​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូឌ។


ព្រះ‌បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ​ពារ​ខ្លួន​បាន»។ ពេល​នោះ លោក​ប៉ុល​ក៏​លាត​ដៃ​ឡើង ហើយ​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖


រួច​បើ​មាន​គេ​ប្រាប់​អ្នក ហើយ​អ្នក​បាន​ឮ ត្រូវ​ស៊ើប‌សួរ​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​រឿង​នោះ​ពិត​ប្រាកដ គឺ​មាន​គេ​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​បែប​នោះ ក្នុង​សាសន៍​អ៊ីស្រា‌អែល​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម