ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។
កិច្ចការ 20:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគ្រប់គ្នាយំជាខ្លាំង ហើយនាំគ្នាឱបថើបលោក ព្រះគម្ពីរខ្មែរសាកល ទាំងអស់គ្នាយំសោកយ៉ាងខ្លាំង ហើយឱបកប៉ូល ទាំងថើបគាត់។ Khmer Christian Bible ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំង ទាំងឱបថើបគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យទាំងនោះនាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម អាល់គីតាប ពួកអះលីជំអះទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបគាត់ទៀតផង |
ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
គាត់ក៏ទុកគោចោល រត់ទៅតាមលោកអេលីយ៉ា ដោយពោលថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក»។ លោកអេលីយ៉ាមានប្រសាសទៅគាត់ថា៖ «ចូរទៅវិញទៅ តើខ្ញុំបានធ្វើអ្វីដល់អ្នក?»
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
កាលលោកអែសរ៉ាកំពុងអធិស្ឋាន ហើយលន់តួ ដោយយំ ហើយផ្តួលខ្លួន ក្រាបចុះនៅមុខព្រះដំណាក់របស់ព្រះ នោះមានពួកអ៊ីស្រាអែលច្រើនសន្ធឹក ទាំងប្រុស ទាំងស្រី និងក្មេងៗនាំគ្នាចេញមកឯលោក ដ្បិតប្រជាជនក៏យំសោកជាខ្លាំងដែរ។
ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។
ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។
សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ក្រុមជំនុំរបស់ព្រះគ្រីស្ទទាំងអស់ សូមជម្រាបសួរមកអ្នករាល់គ្នា។
ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។
ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។
កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង