Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 យូសុះ​បាន​ទឹម​រទេះ​របស់​គាត់ រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​អ៊ីស្រ‌អែល ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម គាត់​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។


ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ពេល​នោះ លោក​យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រក​កន្លែង​យំ ព្រោះ​លោក​មាន​ចិត្ត​ក្តួល​អាណិត​ដល់​ប្អូន​ជា​ខ្លាំង ហើយ​លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់។


លោក​បាន​ទទួល​បង្គាប់​ហើយ ចូរ​ធ្វើដូច្នេះ គឺ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សម្រាប់​ដឹក​ប្រពន្ធ និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ហើយ​បញ្ជិះ​ឪពុក​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ។


លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង។


កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​លោក​យ៉ូសែប​ឲ្យ​រទេះ​ទៅ​គេ តាម​បញ្ជា​របស់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ដែរ។


លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​ស្លាប់​ចុះ ព្រោះ​ពុក​បាន​ឃើញ​មុខ​កូន ហើយ​ដឹង​ថា​កូន​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ»។


មាន​រទេះ មាន​ពួក​ជិះ​សេះ​ដង្ហែ​លោក​ទៅ​ជា‌មួយ គឺ​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។


ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។


គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម