ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។
កិច្ចការ 19:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។ Khmer Christian Bible ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណេះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ អាល់គីតាប ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ |
ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។
ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
ពេលមកក្រុងអេភេសូរ លោកប៉ុលទុកអ្នកទាំងពីរឲ្យនៅទីនោះ តែឯលោកវិញ ចូលទៅក្នុងសាលាប្រជុំ ហើយជជែកវែកញែកជាមួយសាសន៍យូដា។
កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។
លោកធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ រហូតដល់អស់អ្នកដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រិក។
គាត់បានប្រមូលកូនជាងទាំងប៉ុន្មាន និងពួកអ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «អ្នករាល់គ្នាអើយ អ្នកដឹងថា យើងមានទ្រព្យសម្បត្តិដោយសារមុខរបរនេះ
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។
នៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្ម ធ្វើដោយដៃមនុស្ស ជារូបដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ឬដឹងក្លិនអ្វីទាំងអស់ ។
មនុស្សជាច្រើនបានរៀបរាប់អំពីយើង ពីរបៀបដែលអ្នករាល់គ្នាបានទទួលយើង និងពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះ មករកព្រះដ៏ពិត ដើម្បីគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅ
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។