ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា​!”។

សូមមើលជំពូក

Khmer Christian Bible

នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ

សូមមើលជំពូក

អាល់គីតាប

នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក



កិច្ចការ 16:17
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។


ពួកគេ​នឹក​ចាំ​ថា ព្រះ​ជា​ថ្ម​ដា​របស់​ពួក‌គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​របស់​គេ។


ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។


ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។


យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។


ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។


ពេល​នោះ ស្ដេច​ក៏​ចេញ​បញ្ជា ហើយ​គេ​នាំ​ដានី‌យ៉ែល​យក​ទៅ​បោះ​ក្នុង​រូង​សិង្ហ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​សង្គ្រោះ​លោក​មិន​ខាន!»


កាល​ស្ដេច​យាង​ចូល​ទៅ​ជិត​រូង ទ្រង់​ក៏​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌អង្គ​អាច​សង្គ្រោះ​លោក​ឲ្យ​រួច​ពី​ពួក​សិង្ហ​បាន​ឬ​ទេ?»


លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។


តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​មួយ​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ​ឬ?


ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។


រំពេច​នោះ បុរស​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​យើង​មុន​ពេល​កំណត់​ឬ?»


វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។


ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?


ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​ទូល​បង្គំ? ទូល​បង្គំ​អង្វរ​ព្រះ‌អង្គ​នៅ​ចំពោះ​ព្រះ​ថា សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូល​បង្គំ​ឡើយ»។


ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប


ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។


អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។


«ហ៊ឹះ ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ​ថា​ព្រះ‌អង្គ​ជា​អ្នក​ណា ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ»។


មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។


ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។


គាត់​ចាប់​ផ្ដើម​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លា‌ហាន ប៉ុន្តែ ពេល​លោក​អ័គី‌ឡា និង​នាង​ព្រីស៊ីល បាន​ឮ អ្នក​ទាំង​ពីរ​ក៏​នាំ​គាត់​មក​ពន្យល់​ពី​ផ្លូវរបស់​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ថែម​ទៀត។


ពេល​នោះ មាន​សាសន៍​យូដា​ខ្លះជា​គ្រូ​មន្ត​អាគម ដែល​ដើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ បាន​ព្យាយាម​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទៅ​លើ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា៖ «យើង​បញ្ជា​ឯង ដោយ​ព្រះ‌យេស៊ូវ ដែល​លោក​ប៉ុល​ប្រកាស»។


ត្រូវ​រស់​នៅ​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​ត្រូវ​ប្រើ​សេរី‌ភាព​របស់​អ្នក​រាល់​គ្នា ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ ត្រូវ​រស់​នៅ​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ​វិញ។


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ផ្លូវ​ឧបាយ‌មុខ​របស់​គេ ហើយ​មនុស្ស​ម្នា​ប្រមាថ​ផ្លូវ​នៃ​សេចក្តី​ពិត ព្រោះតែ​អ្នក​ទាំងនោះ។