ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
កិច្ចការ 13:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាកើតមានសេចក្តីដែលពួកហោរាបានថ្លែងទុកមកថា៖ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងលោសេចក្ដីដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីបានកើតមានដល់អ្នករាល់គ្នា ដែលថា: Khmer Christian Bible ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី*ថ្លែងទុកមកថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្ដី ដែលពួកហោរាបានទាយទុកថា អាល់គីតាប ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលណាពីថ្លែងទុកមកថា: |
ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
ប៉ុន្តែ បើអ្នកពន្យល់ប្រាប់ដល់មនុស្សអាក្រក់ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែអ្នកបានដោះខ្លួនឲ្យរួចវិញ»។
ចូរពិចារណាមើល ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ យើងកំពុងតែធ្វើការមួយ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ។
ប៉ុន្តែ តើអ្នកណាអាចទ្រាំនៅបាន ក្នុងកាលដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរនៅក្នុងកាលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងសម្រង់ និងដូចជាក្បុងរបស់ជាងប្រមោក។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។
នៅក្នុងគម្ពីរហោរាមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្រៀនគេទាំងអស់គ្នា" អស់អ្នកដែលបានឮ ហើយបានរៀនពីព្រះវរបិតា អ្នកនោះនឹងមករកខ្ញុំ។
ប៉ុន្ដែ ព្រះបានបែរចេញ ហើយប្រគល់គេឲ្យគោរពថ្វាយបង្គំពួកបរិវារដែលនៅលើមេឃ ដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរហោរាថា "ឱពួកវង្សអ៊ីស្រាអែលអើយ រយៈពេលសែសិបឆ្នាំនៅទីរហោស្ថាន តើអ្នករាល់គ្នាបានសម្លាប់សត្វ ហើយថ្វាយយញ្ញបូជាដល់យើងឬទេ?
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!
ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។