ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
កិច្ចការ 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ពេលពួកសាវកកំពុងតែមើលព្រះអង្គ នោះព្រះបានលើកព្រះអង្គឡើងទៅ ហើយមានពពកមួយផ្ទាំងមកទទួលព្រះអង្គផុតពីភ្នែកគេ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ត្រូវបានលើកឡើងទៅនៅពេលពួកគេកំពុងសម្លឹងមើល ហើយមានពពកមួយទទួលយកព្រះអង្គបាត់ពីភ្នែកពួកគេ។ Khmer Christian Bible កាលព្រះអង្គបានមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំងមកទទួលព្រះអង្គចេញពីភ្នែករបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានមានបន្ទូលសេចក្ដីទាំងនោះរួចជាស្រេច ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ពីភ្នែកគេ។ អាល់គីតាប លុះអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលគាត់ នោះអុលឡោះក៏លើកអ៊ីសាឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងអ៊ីសាបាត់ពីភ្នែកគេទៅ។ |
ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ា ដ៏ជាព្រះបានគង់នៅទីនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។ កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ
ព្រះយេហូវ៉ាបានយាងចុះមកក្នុងពពក ហើយគង់នៅទីនោះជាមួយលោក ទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល៍ ព្រះយេហូវ៉ាគង់លើពពកយ៉ាងលឿន យាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទ នឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីព្ទ នឹងរលត់ទៅនៅក្នុងខ្លួនគេ
ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។
ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។
ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថាន ដែលលោកនៅពីដើម តើអ្នកគិតដូចម្តេច?
ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។
រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបានផ្តាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។
បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។
ពេលនោះ អ្នកទាំងពីរបានឮសំឡេងពីលើមេឃថា៖ «ចូរឡើងមកណេះ!» គេក៏ឡើងទៅលើមេឃ នៅក្នុងពពក ហើយពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ។
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម