ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។
កាឡាទី 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីទាំងនេះចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះជាសម្ពន្ធមេត្រីពីរ។ មួយមកពីភ្នំស៊ីណាយ ទាំងបង្កើតកូនសម្រាប់ភាពជាទាសករ; នោះគឺហាការ។ Khmer Christian Bible នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជាសេចក្ដីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្ដីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ អាល់គីតាប យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាជើរដែលបង្កើតកូនជាខ្ញុំបម្រើ។ |
ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។
នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។
ខ្ញុំក៏ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬ?»។
គេនឹងដើរជាប់តាមព្រះយេហូវ៉ា ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ ពេលព្រះអង្គគ្រហឹម ពួកកូនរបស់ព្រះអង្គនឹងរត់មក ពីទិសខាងលិចទាំងញាប់ញ័រ។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។
ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។
នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។
ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
លោកប្រកាសថា៖ «ព្រះយេហូវ៉ាបានយាងមកពីភ្នំស៊ីណាយ ហើយបានបំភ្លឺពីភ្នំសៀរមកលើគេ ព្រះអង្គបានរះពីភ្នំប៉ារ៉ាន ព្រះអង្គបានចេញពីពួកបរិសុទ្ធទាំងសល់សែន ទាំងមានភ្លើងឆេះចេញពីព្រះហស្តស្ដាំរបស់ព្រះអង្គ។
លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូននោះឲ្យរស់ពីស្លាប់ឡើងវិញបាន ហើយលោកក៏បានទទួលកូនមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា