Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:24 - Khmer Christian Bible

24 នេះ​ជា​ការ​ប្រៀបធៀប​ គឺ​ស្រ្តី​ទាំង​ពីរ​នាក់​នេះ​ជា​កិច្ច​ព្រមព្រៀង​ពីរ​ មួយ​មក​ពី​ភ្នំ​ស៊ីណាយ​ដែល​បាន​បង្កើត​កូន​សម្រាប់​ភាព​ជា​បាវបម្រើ‍​ នោះ​ជា​នាង​ហាការ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 សេចក្ដីទាំងនេះ​ចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះ​ជា​សម្ពន្ធមេត្រី​ពីរ​។ មួយ​មកពី​ភ្នំ​ស៊ីណាយ ទាំង​បង្កើត​កូន​សម្រាប់​ភាពជាទាសករ​; នោះ​គឺ​ហាការ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នេះ​ជា​ការ​ប្រៀប​ធៀប ស្ត្រី​ទាំង​ពីរ​នេះ​ជា​គំរូ​នៃ​សេចក្ដី​សញ្ញា​ពីរ មួយ​នៅ​ភ្នំ​ស៊ី‌ណាយ ដែល​បង្កើត​កូន​ជា​បាវ​បម្រើ នោះ​គឺ​នាង​ហាកា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ជា​សេចក្ដី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្ដី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ី‌ណាយ ក៏​បង្កើត​សភាព​ជា​បាវ​បំរើ នោះ​គឺ​ជា​នាង​ហាការ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ដ​រូប​មួយ​ដែរ ដ្បិត​ស្ដ្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាជើរ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។

សូមមើលជំពូក ចម្លង




កាឡាទី 4:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ហាការ​ជា​ភ្នំ​ស៊ីណាយ​នៅ​ស្រុក​អារ៉ាប់​ ក៏​ដូច​ជា​ក្រុង​យេរូសាឡិម​នា​សព្វ​ថ្ងៃ​នេះ​ដែរ​ ព្រោះ​នាង​ត្រូវ​នៅ​ជា​បាវបម្រើ​ជាមួយ​កូន​ចៅ​របស់​នាង​


ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួកគេ​ទុក​ជា​គំរូ​ និង​ត្រូវ​បាន​ចែង​ទុក​សម្រាប់​ការ​ព្រមាន​ដល់​យើង​ដែល​រស់នៅ​សម័យ​ចុង​ក្រោយ​នេះ។​


ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​នឹង​បើក​មាត់​យើង​និយាយ​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​លាក់​កំបាំង​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក‍»។​


សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​


​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


គាត់​គិត​ថា​ ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន​ ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញមែន​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​មួយ។​


ដូច្នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រលប់​ជា​អ្នក​ធានា​កិច្ច​ព្រម​ព្រៀង​ដ៏​ប្រសើរ​ជាង​


ព្រះគ្រិស្ដ​បាន​ដោះ​យើង​ឲ្យ​រួច​ ដើម្បី​ឲ្យ​យើង​មាន​សេរី​ភាព​ ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ឈរ​ឲ្យ​មាំមួន​ចុះ​ ហើយ​កុំ​ឲ្យ​ជាប់​នឹម​នៃ​ភាព​ជា​បាវបម្រើ​ទៀត​ឡើយ។​


ពួកគេ​ទាំង​អស់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ ព្រោះ​ពួកគេ​បាន​ផឹក​ទឹក​ចេញ​ពី​ថ្មដា​ខាង​វិញ្ញាណ​ ដែល​បាន​មក​តាម​ពួកគេ​ ហើយ​ថ្មដា​នោះ​ជា​ព្រះគ្រិស្ដ​


អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​


រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម