ទូលបង្គំនឹងដើរដោយមានសេរីភាព ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។
កាឡាទី 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ ព្រះគម្ពីរខ្មែរសាកល តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។ Khmer Christian Bible ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ អាល់គីតាប ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ |
ទូលបង្គំនឹងដើរដោយមានសេរីភាព ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។
សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
យើងនឹងដាក់ពែងនោះទៅក្នុងដៃ របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ឲ្យខ្នងអ្នកបានរាបដូចជាដី សម្រាប់ជាថ្នល់ឲ្យគេដើរលើ។
ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ
ហើយក្នុងចំណោមអ្នករាល់គ្នា នឹងមានអ្នកនិយាយបង្ខូច ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមពួកគេ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ដ្បិតមនុស្សបែបនោះជាសាវកក្លែងក្លាយ ជាអ្នកធ្វើការឆបោក ដោយក្លែងខ្លួនធ្វើជាសាវករបស់ព្រះគ្រីស្ទ។
សេចក្តីដែលខ្ញុំនិយាយនេះ មិនមែននិយាយតាមព្រះអម្ចាស់ទេ គឺនិយាយដូចជាមនុស្សល្ងង់ខ្លៅវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនបាន
ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។
ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។
រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព។
នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។
នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។
ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា គេនឹងត្រូវទោសវិញ ទោះជាអ្នកណាក៏ដោយ។
ដ្បិតក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះលបចូលទៅក្នុងផ្ទះគេ ហើយទាក់យកស្ត្រីឆោតៗ ទាំងផ្ទុកដោយអំពើបាប ក៏បណ្តោយតាមសេចក្ដីប៉ងប្រាថ្នាគ្រប់បែបយ៉ាង
រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។
គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។