កាឡាទី 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា គេនឹងត្រូវទោសវិញ ទោះជាអ្នកណាក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតអ្វីផ្សេងទៀតឡើយ ប៉ុន្តែចំពោះអ្នកដែលធ្វើឲ្យអ្នករាល់គ្នាវិលវល់ ពួកគេនឹងទទួលទោស ទោះបីជាអ្នកណាក៏ដោយ។ សូមមើលជំពូកKhmer Christian Bible10 នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិតទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះបីនរណាក៏ដោយ គេត្រូវតែទទួលទោស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា នោះនឹងត្រូវទោសវិញ ទោះបើជាអ្នកណាក៏ដោយ សូមមើលជំពូកអាល់គីតាប10 ចំពោះខ្ញុំ អ៊ីសាជាអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្ដបងប្អូនថា បងប្អូនមុខជាមិនបែកគំនិត ទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។ សូមមើលជំពូក |