ទតសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់នៅឯក្រុងយេរូសាឡឹម ដ្បិតគាត់គិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រអែលនឹងប្រគល់រាជ្យរបស់ជីតាគាត់ មកឲ្យគាត់វិញ»។
២ សាំយូអែល 9:9 - អាល់គីតាប ពេលនោះ ទតហៅស៊ីបា ជាអ្នកបម្រើរបស់ស្តេចសូលមក ហើយប្រាប់ទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល និងញាតិវង្សឲ្យមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក៏មានរាជឱង្ការហៅស៊ីបាជាអ្នកបម្រើរបស់ស្ដេចសូល មកត្រាស់បង្គាប់ថា៖ «របស់ទ្រព្យទាំងប៉ុន្មានដែលជារបស់ស្ដេចសូល និងពូជពង្សទ្រង់ នោះយើងប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្ស ឲ្យមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏មានបន្ទូលហៅស៊ីបា ជាបាវបំរើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល នឹងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ |
ទតសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់នៅឯក្រុងយេរូសាឡឹម ដ្បិតគាត់គិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រអែលនឹងប្រគល់រាជ្យរបស់ជីតាគាត់ មកឲ្យគាត់វិញ»។
ទតមានប្រសាសន៍ថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបគោរពស្តេច ហើយជម្រាបថា៖ «សូមស្តេចប្រណីសន្តោសខ្ញុំរហូតតទៅ!»។
ស្តេចទតមានប្រសាសន៍ថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបាបែងចែកដីស្រែចម្ការរបស់ស្តេចសូល»។
លោកមេភីបូសែតជម្រាបថា៖ «ឲ្យគេយកទាំងអស់ចុះ! ស្តេចវិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ខ្ញុំស្កប់ចិត្តហើយ!»។
រីឯមនុស្សថ្លៃថ្នូរវិញ គេរៀបចំគម្រោងការដ៏ថ្លៃថ្នូរ ហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីស ជាអភិជនម្នាក់