Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ស្ដេចសូល មក​ត្រាស់​បង្គាប់​ថា៖ «របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​ស្ដេចសូល និង​ពូជ‌ពង្ស​ទ្រង់ នោះ​យើង​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​នេះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្ដេច​ត្រាស់​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល និង​ព្រះ‌ញាតិ‌វង្ស ឲ្យ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ហៅ​ស៊ីបា ជា​បាវ​បំរើ​របស់​សូល​មក​ត្រាស់​បង្គាប់​ថា បណ្តា​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​សូល នឹង​ពូជ‌ពង្ស​ទ្រង់ នោះ​អញ​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅហ្វាយ​ឯង​នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ ទត​ហៅ​ស៊ីបា ជា​អ្នក​បម្រើ​របស់​ស្តេច​សូល​មក ហើយ​ប្រាប់​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​សូល និង​ញាតិ‌វង្ស​ឲ្យ​មេភី‌បូសែត ជា​កូន​របស់​ម្ចាស់​អ្នក។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 9:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សួរ​ថា៖ «តើ​រាជ​បុត្រ​របស់​ចៅ‌ហ្វាយ​ឯង​នៅ​ឯ​ណា?» ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ដ្បិត​លោក​គិត​ថា "នៅ​ថ្ងៃ​នេះ ពួក​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ប្រគល់​រាជ្យ​របស់​បិតា​មក​យើង​វិញ"»។


នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស៊ីបា​ថា៖ «នែ៎ របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​នៃ​មេភី‌បូសែត ជា​របស់​ឯង​វិញ»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ផង»។


ស្ដេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ហេតុ​អ្វី​អ្នក​នៅ​និយាយ​ពី​រឿង​របស់​អ្នក​ទៀត? យើង​សម្រេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចម្ការ​គ្នា​ទៅ»។


មេភី‌បូសែត ទូល​ឆ្លើយ​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ព្រោះ​ព្រះ‌ករុណា​ជា​ម្ចាស់ បាន​វិល​មក​ឯ​ដំណាក់ ដោយ​សុខ‌សាន្ត​វិញ​ហើយ»។


ប៉ុន្តែ អស់​អ្នក​មាន​ចិត្ត​សទ្ធា គេ​គិត‌គូរ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ។


មាន​អ្នក​ខាង​បេនយ៉ាមីន​ម្នាក់ ឈ្មោះ​គីស​ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោ សេរ៉ោ​ជា​កូន​បេ‌កូរេ បេ‌កូរេ​ជា​កូន​អ័ភី‌យ៉ា អ័ភី‌យ៉ា​ជា​កូន​ពួក​បេនយ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម