លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
២ សាំយូអែល 9:8 - អាល់គីតាប លោកមេភីបូសែតក្រាបគោរព ហើយសួរថា៖ «តើខ្ញុំមានឋានៈអ្វីបានជាលោកយកចិត្តទុកដាក់នឹងខ្ញុំម៉្លេះ ខ្ញុំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកក៏ក្រាបថ្វាយបង្គំទូលថា៖ «តើអ្នកបម្រើរបស់ទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់ដូច្នេះ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបំរើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។ |
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
ស្តេចទតប្រាប់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង»។
កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។
លោកហាសែលតបថា៖ «ខ្ញុំនេះប្រៀបដូចជាឆ្កែ តើខ្ញុំអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «អុលឡោះតាអាឡាបានសំដែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្តេចលើស្រុកស៊ីរី»។
តែខ្ញុំមិនចង់ឲ្យគេបង្ហូរឈាមខ្ញុំឆ្ងាយពីអុលឡោះតាអាឡាឡើយ។ ស្តេចនៃជនជាតិអ៊ីស្រអែល តាមធ្វើសឹកនឹងខ្ញុំដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ស្តេចដេញតាមខ្ញុំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។