ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រអែលសាជាថ្មី។ ស្តេចទតនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ស្តេចទតនឿយហត់ជាខ្លាំង។
២ សាំយូអែល 5:22 - អាល់គីតាប ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ព នៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត |
ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រអែលសាជាថ្មី។ ស្តេចទតនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ស្តេចទតនឿយហត់ជាខ្លាំង។
ថ្ងៃមួយនៅរដូវចម្រូត នាយទាហានបីនាក់ក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលជួបស្តេចទតក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ព នៅជ្រលងភ្នំរេផែម។
ពេលនោះណាពីចូលទៅជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «សូមស្តេចក្លាហានឡើង ហើយសូមទ្រង់បង្ហាញមើលថា តើស្តេចត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្តេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងស្តេចទៀតមិនខាន»។
ស្រុកអ៊ីស្រអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
រួចឡើងទៅដល់ជ្រលងភ្នំបេនហ៊ីនុម ដែលនៅជំរាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។