Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:15 - អាល់គីតាប

15 ពេល​នោះ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី។ ស្តេច​ទត​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន‌ជាតិ​ភីលី‌ស្ទីន។ ស្តេច​ទត​នឿយ‌ហត់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​ភីលី‌ស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​មួយ​លើក​ទៀត ហើយ​ព្រះបាទ​ដាវីឌ​បាន​យាង​ចុះ​ទៅ​ជា‌មួយ​ពួក​ពល​ទ័ព​របស់​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលី‌ស្ទីន​ដែរ ព្រះបាទ​ដាវីឌ​អស់​កម្លាំង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌បាទ​ដាវីឌ​នឿយ‌ហត់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​១​លើក​ទៀត ឯ​ដាវីឌ​ទ្រង់​ក៏​ចុះ​ទៅ​ជា​មួយ​នឹង​ពួក​ពល​ទ័ព​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលីស្ទីន​ដែរ ទ្រង់​ក៏​ទន់​កំឡាំង​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ភីលី‌ស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ា‌ផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​សម្លាប់​ស្តេច​ទត។


កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង​តាំង​ស្តេច​ទត​ជា​ស្តេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។


ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។


ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។


ក្រោយ​មក ស្តេច​ទត​វាយ​ឈ្នះ​ជន‌ជាតិ​ភីលី‌ស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​ឲ្យ​ត្រួត‌ត្រា​លើ​តំបន់​នោះ​ទៀត​ផង។


ក្រោយ​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ​លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រូវ​បរា‌ជ័យ។


ឱ​អុលឡោះ​អើយ ឥឡូវ​នេះ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​អំពី​អំណាច របស់​ទ្រង់​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​អំណាច​របស់​ទ្រង់ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


សូម​កុំ​លះ‌បង់​ខ្ញុំ នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ នៅ​គ្រា​ដែល​កម្លាំង​ខ្ញុំ​ចុះ​អោន​ថយ​នេះ​ឡើយ!


រូប​កាយ និង​ចិត្ត​គំនិត របស់​ខ្ញុំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ទ្រង់​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ខ្ញុំ រហូត​ត​ទៅ។


នៅ​ថ្ងៃ​នោះ អ្នក​យាម​ផ្ទះ​នឹង​រញី‌រញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច ប្រែ​ជា​ងងឹត​ភ្នែក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម