ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:18 - អាល់គីតាប

ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់​បួន ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​គាត់ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-កើណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម


ថ្ងៃ​មួយ​នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​ជួប​ស្តេច​ទត​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលី‌ស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។


ថ្ងៃ​មួយ​នាយ​ទាហាន​បី​នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​ជួប​ស្តេច​ទត ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ស្រុក​អ៊ីស្រ‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច គ្មាន​អ្វី​នៅ​សល់​សោះ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។


រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​បេន‌ហ៊ីនុម ដែល​នៅ​ជំរាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។


យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រា‌អ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផែម​ទៅ»។


ព្រំ​ប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​បេន‌ហ៊ី‌នុម ខាង​ជើង​វាល​រាប​រេផែម​រួច​ចុះ​តាម​វាល​រាប​បេន‌ហ៊ី‌នុម ត្រង់​ជំរាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកែល។