Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:5 - អាល់គីតាប

5 ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់​បួន ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​គាត់ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-កើណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 លុះ​ដល់​ឆ្នាំ​ទីដប់បួន កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់​បាន​យាង​មក ហើយ​វាយឈ្នះ​ជនជាតិរេផែម​នៅ​អាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម​នៅ​ហាំ ជនជាតិអេមីម​នៅ​សាវេ-គារយ៉ាថែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លុះ​ដល់​ឆ្នាំ​ទី​១៤​កេដូ‌ឡោមើរ ហើយ​អស់​ទាំង​ស្តេច​ដែល​នៅ​ជា​មួយ​ក៏​មក​វាយ​ពួក​រេផែម នៅ​ត្រង់​អាស‌ថារ៉ូត-កើណែម នឹង​ពួក​ស៊ូស៊ីម​នៅ​ត្រង់​ស្រុក​ហាំ ពួក​អេមីម នៅ​ត្រង់​វាល​គារ‌យ៉ា‌ថែម

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទាំង​នេះ​នៅ​ជា​អ្នក​បម្រើ​របស់​ស្តេច​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ​បោរ​ឡើង។


ស្រុក​ហេត ស្រុក​ពេរិ‌ស៊ីត ស្រុក​រេផែម


ថ្ងៃ​មួយ​នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​ជួប​ស្តេច​ទត​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលី‌ស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។


ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម​សា​ជា​ថ្មី។


ថ្ងៃ​មួយ​នាយ​ទាហាន​បី​នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​ជួប​ស្តេច​ទត ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។


ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជ‌ពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​យ៉ាកកូប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។


អ្នក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ទ្រង់ សំដែង​ទី​សំគាល់ និង​អំណាច​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។


គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា‌ដៃ​ដ៏​គួរ​ឲ្យ ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។


គឺ​ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។


ស្រុក​អ៊ីស្រ‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច គ្មាន​អ្វី​នៅ​សល់​សោះ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។


នេះ​ជា​បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា ដ្បិត​ភ្នំ​នេះ​វិនាស​ហិន‌ហោច​ហើយ! ក្រុង​គារយ៉ា‌ថែម​ត្រូវ​អាម៉ាស់ ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។


ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល ក្រុង​បេតមេ‌យ៉ូន


កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែសបូន អេឡាលេ គារយ៉ាថែម


គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​មាន​ជ័យ​ជំនះ លើ​ស្តេច​ស៊ីហុន ជា​ស្តេច​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហេសបូន និង​ស្តេច​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រើ។


(ស្តេច​អុក ស្តេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ របស់​ស្តេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រែ​នោះ ជា​គ្រែ​ដែក មាន​បណ្តោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។


ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អើកុប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផែម ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល។


ពេល​ណាអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ហើយ​ពេល​នោះ​ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ”។


កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា”»។


រីឯ​ស្តេច​មួយ​ទៀត គឺ​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន និង​ជា​ជន‌ជាតិ​រេផែម​មួយ​នាក់ ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ស្តេចនៅ​ក្រុង​អាស‌ថា‌រ៉ូត និង​ក្រុង​អេទ្រី។


ពោល​គឺ​អាណា​ចក្រ​ទាំង​មូល​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន‌ជាតិ​រេផែម​មួយ​នាក់​ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាស‌ថា‌រ៉ូត និង​ក្រុង​អេទ្រី។ ម៉ូសា​បាន​វាយ​យក​ទឹក​ដី​ពី​ស្តេច​ទាំង​នោះ។


ក្រុង​គារយ៉ា‌ថែម ក្រុង​ស៊ីប‌ម៉ា ក្រុង​សេរេត-ហា‌សាកា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប


ពាក់​កណ្តាល​ស្រុក​កាឡាដ ក្រុង​អាស‌ថា‌រ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន។ ម៉ូសា​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​ពូជ​អំបូរ​ពាក់​កណ្តាល​របស់​លោក​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ។


និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ពីរ​នាក់ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ស្តេច​ស៊ីហុន ជា​ស្តេច​ក្រុង​ហេស‌បូន និង​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម