អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
២ សាំយូអែល 24:11 - អាល់គីតាប នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡាមានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ |
អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
«ចូរទៅប្រាប់ស្តេចទតថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាអ្នកទាយរបស់ស្តេច ដែលថ្លែងបន្ទូលរបស់អុលឡោះដើម្បីលើកតម្កើងអំណាចរបស់ទ្រង់។ អុលឡោះប្រោសប្រទានឲ្យលោកហេម៉ាន មានកូនប្រុស ១៤នាក់ និងកូនស្រី ៣ នាក់។
កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។
ស្តេចចាត់ក្រុមលេវីឲ្យឈរនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ស្តេចទត និងលោកកាដ ជាអ្នកទាយរបស់ស្តេច ព្រមទាំងណាពីណាថាន ដ្បិតអុលឡោះតាអាឡាបង្គាប់ដូច្នេះ តាមរយៈណាពីរបស់ទ្រង់។
ថ្ងៃមួយកាដមកជម្រាបទតថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ទតក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។