ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។
២ សាំយូអែល 22:45 - អាល់គីតាប ជនបរទេសនាំគ្នាស្តាប់បង្គាប់ខ្ញុំ ហើយពេលខ្ញុំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍ដទៃនឹងចុះចូល ស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម |
ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។
អស់អ្នកដែលស្អប់អុលឡោះតាអាឡា នឹងនាំគ្នាមកចុះចូលនឹងទ្រង់ ហើយអ៊ីស្រអែលនឹងបានសុខសាន្តរហូតតទៅ។
ជនបរទេសដែលជាប់ចិត្តនឹងអុលឡោះតាអាឡា មិនត្រូវពោលថា “អុលឡោះតាអាឡាមុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ទ្រង់!” រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តដាក់ខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃឈប់សម្រាកបានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។