អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់
២ សាំយូអែល 22:32 - អាល់គីតាប មានតែអុលឡោះតាអាឡាមួយទេដែលពិត ជាម្ចាស់ មានតែម្ចាស់របស់យើងមួយប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ |
អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ពិតជាម្ចាស់ដ៏ឧត្តមបំផុត! គ្មានម្ចាស់ណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាស់ឯណាទៀតដែរ។
អុលឡោះតាអាឡាជាស្តេចរបស់ ជនជាតិអ៊ីស្រអែល គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានម្ចាស់ណាទៀតឡើយ។
កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានម្ចាស់ណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
រីឯអុលឡោះជាម្ចាស់របស់យ៉ាកកូបវិញមិនដូច្នោះទេ ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ដែលជាថ្មដារបស់យើងបានឡើយ។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ យើងផ្តល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងបានទេ។
អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។
គ្មាននរណាម្នាក់វិសុទ្ធ ដូចអុលឡោះតាអាឡាទេ គ្មាននរណាម្នាក់ដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចអុលឡោះជាម្ចាស់នៃយើងដែរ។