ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:32 - អាល់គីតាប

គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ឪពុក​គាត់ នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​គាត់ នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​លោក នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គេ​នាំ​យក​សព​របស់​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​១​យប់​នោះ មក​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ៊ីស្រ‌អែល​ជិត​ស្លាប់ គាត់​បាន​ហៅ​យូសុះ​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សំដែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​តទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!


ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប​ជុំ​នឹង​ដូន​តា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូន​តា​របស់​យើង»។ យូសុះ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។


ប៉ុន្តែ ទាហាន​របស់​ស្តេច​ទត​បាន​សម្លាប់​ទាហាន​របស់​ពួក​ពុន‌យ៉ាមីន និង​ទាហាន​របស់​លោក​អប៊ី‌នើរ អស់​បី​រយ​ហុក‌សិប​នាក់។


កុល‌សម្ព័ន្ធ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេ‌ប្រូន ហើយ​ប្រាប់​ថា៖ «ខ្ញុំ​ទាំង​អស់​គ្នា ក៏​ជា​សាច់​សា​លោហិត​របស់​ស្តេច​ដែរ។


គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គាត់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ស្តេច​ទត។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។


កាល​ស្តេច​យ៉ូសា‌ផាត​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​យ៉ូរ៉ាម​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។


លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស​បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភ‌មង្គល បន្ទាប់​មក គាត់​ក៏​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់ ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក​នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


ស្តេច​បាន​សាក​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ទត​ប្រាប់​ថា៖ «ខ្ញុំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ស្តេច នៅ​ភូមិ​បេថ្លេ‌ហិម»។