Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​លោក នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 រួច​គេ​នាំ​យក​សព​របស់​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​១​យប់​នោះ មក​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ឪពុក​គាត់ នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​គាត់ នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ជិត​ដល់​ពេល​ដែល​លោក​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពុក​ដោយ​សប្បុរស ហើយ​ស្មោះ​ត្រង់ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។


កាល​ណា​ពុក​បាន​ដេក​លក់​ទៅ​ជា‌មួយ​ដូន​តា​របស់​ពុក កូន​ត្រូវ​យក​សព​ពុក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ដូន​តា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក​ឪពុក»។


តែ​ពួក​ពល​របស់​ដាវីឌ បាន​វាយ​សម្លាប់​ខាង​ពួក​បេនយ៉ាមីន និង​ពួក​អ័ប៊ី‌នើរ​អស់​បីរយ​ហុកសិប​នាក់។


ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។


គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។


ព្រះបាទ​យេ‌ហូសា‌ផាត​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យេ‌ហូរ៉ាម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា


ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ? អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច គេ​មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស ដែល​ឥត​បណ្ដា​សក្តិ​ឡើយ។


គេឌាន​ជា​កូន​យ៉ូអាស បាន​ស្លាប់​ទៅ​ទាំង​មាន​អាយុ​យឺន‌យូរ​ល្អ ហើយ​គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស​ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​ពួក​អ័បៀ‌ស៊ើរ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា?» ដាវីឌ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​នៅ​ភូមិ​បេ‌ថ្លេ‌ហិម»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម