Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 16:14 - អាល់គីតាប

14 គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គាត់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ស្តេច​ទត។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀបចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​បញ្ចុះ​សព នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​ដំកល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 16:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក យូសុះ​បញ្ជា​ឲ្យ​គ្រូ​ពេទ្យ ដែល​នៅ​បម្រើ​គាត់ អប់​សព​ឪពុក។ គ្រូ​ពេទ្យ​ក៏​នាំ​គ្នា​អប់​សព​អ៊ីស្រ‌អែល។


ឪពុក​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់​កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀប​ចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ»។


គេ​បាន​នាំ​យក​សព​លោក​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ឪពុក​គាត់ នៅ​បេថ្លេ‌ហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​គាត់ នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។


ស្តេច​អេ‌សា​ស្លាប់ ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្តេច។


ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ‌វៀន​របស់​ស្តេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្តេច​ស្លាប់ ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ជូន​ភ្លើង​ចំពោះ​ស្តេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្តេច​ឡើយ។


ពេល​ស្តេច​ហេសេ‌គា​ស្លាប់ គេ​បាន​បញ្ចុះ​សព​ស្តេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​រាជ‌វង្ស​ស្តេច​ទត។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្តេច នៅ​ពេល​ដែល​ស្តេច​ស្លាប់។ ស្តេច​ម៉ាណា‌សេ​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


អ្នក​បម្រើ​លើក​ស្តេច​ចេញ​ពី​រទេះ​ដែល​ស្តេច​ជិះ ដាក់​ក្នុង​រទេះ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ស្តេច​យ៉ូ‌សៀស។


រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​យ៉ាង​នោះ​ដែរ។


តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!


តែ​អ្នក​នឹង​ស្លាប់​តាម​សំរួល។ គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ដូច​គេ​ដុត​សម្រាប់​ដូន‌តា និង​ស្ដេច​ឯ​ទៀតៗ​ដែល​សោយ​រាជ្យ​មុន​អ្នក​ដែរ។ គេ​យំ​កាន់​ទុក្ខ​អ្នក​ដោយ​រៀប​រាប់​ថា: “គួរ​អនិច្ចា ស្តេច​ជា​ចៅ‌ហ្វាយ! យើង​ប្រាប់​អ្នក​ឲ្យ​ដឹង​ជា​មុន”» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


លុះ​ផុត​ថ្ងៃ​ជំអាត់​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​យ៉ាកកូប និង​នាង​សាឡូមេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​សព​អ៊ីសា។


ពួក​ទាហាន​ដ៏​អង់​អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេត‌សាន ហើយ​ស្រាយ​សព​របស់​ស្តេច​សូល និង​បុត្រា​ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម