ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:37 - អាល់គីតាប

សូម​ស្តេច​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ទី‌ក្រុង​របស់​ខ្ញុំ​វិញ​ចុះ។ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្តាយ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ខ្ញុំ ឲ្យ​តាម​ដង្ហែ​ស្តេច សូម​មេត្តា​ប្រោស​ដល់​វា​តាម​ចិត្ត​របស់​ស្តេច​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូល‌បង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល៍ នេះ​គីមហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា‌មួយ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា​តាម​ព្រះ‌ហឫ‌ទ័យ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​ទូលបង្គំ​វិញ​ចុះ។ ទូលបង្គំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្ដាយ​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ទូលបង្គំ ឲ្យ​តាម​ដង្ហែ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ដល់​វា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល នេះ​គីមហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា តាម​ព្រះ‌ទ័យ​ផង

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប​ជុំ​នឹង​ដូន​តា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូន​តា​របស់​យើង»។ យូសុះ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។


អ៊ីស្រ‌អែល​និយាយ​ទៅ​យូសុះ​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ អុលឡោះ​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ទ្រង់​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូន​តា​កូន​វិញ​ដែរ។


គឺ​គេ​បាន​យក​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​រូង​ភ្នំ​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​នៅ​ជិត​ម៉ាមរ៉េ។


ខ្ញុំ​មក​នេះ គឺ​គ្រាន់​តែ ជូន​ដំណើរ​ស្តេច​ឆ្លង​ទន្លេ​យ័រ‌ដាន់​ប៉ុណ្ណោះ។ ម៉្យាង​ទៀត ខ្ញុំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ស្តេច​ទេ!


ទត​មាន​ប្រសាសន៍​ថា៖ «ឲ្យ​គីម‌ហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។


ស្តេច​ទត​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីល‌កាល់ ដោយ​មាន​លោក​គីម‌ហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ចំនួន​ពាក់​កណ្តាល នាំ​គ្នា​ដង្ហែ​គាត់​ឆ្លង​ទន្លេ​យ័រ‌ដាន់។


គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក​នៅ​កន្លែង​ដែល​ទ្រង់​ហាម​ប្រាម ដូច្នេះ​សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន‌តា​អ្នក​ឡើយ»។


ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ​ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​កូន ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​កូន នោះ ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។


លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។


ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប


រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​លះបង់​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។


ចំណែក​ខ្ញុំ​វិញ ពេល​នេះ​ខ្ញុំ​ជិត​លា​ចាក​លោក​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្គាល់ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត​ថា បន្ទូល​ទាំង​ប៉ុន្មាន​ស្តី​អំពី​សុភមង្គល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា​នោះ នឹង​សម្រេច​ចំពោះ​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ទាំង​អស់ ឥត​ខ្វះ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។