២ សាំយូអែល 19:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល៍ នេះគីមហាំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមឲ្យវាឆ្លងទៅជាមួយព្រះករុណា ជាអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វាតាមព្រះហឫទ័យផង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្ដាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ ឲ្យតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វា តាមព្រះហឫទ័យរបស់ព្រះករុណាផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបំរើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល នេះគីមហាំ ជាអ្នកបំរើទ្រង់ សូមឲ្យវាឆ្លងទៅជាមួយនឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វា តាមព្រះទ័យផង សូមមើលជំពូកអាល់គីតាប37 សូមស្តេចមេត្តាអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងរបស់ខ្ញុំវិញចុះ។ ខ្ញុំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្តាយខ្ញុំ។ ប៉ុន្តែ ខ្ញុំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ខ្ញុំ ឲ្យតាមដង្ហែស្តេច សូមមេត្តាប្រោសដល់វាតាមចិត្តរបស់ស្តេចផង»។ សូមមើលជំពូក |
មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។