Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល នេះ​គីមហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា តាម​ព្រះ‌ទ័យ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូល‌បង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល៍ នេះ​គីមហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា‌មួយ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា​តាម​ព្រះ‌ហឫ‌ទ័យ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​ទូលបង្គំ​វិញ​ចុះ។ ទូលបង្គំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្ដាយ​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ទូលបង្គំ ឲ្យ​តាម​ដង្ហែ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ដល់​វា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 សូម​ស្តេច​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ទី‌ក្រុង​របស់​ខ្ញុំ​វិញ​ចុះ។ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្តាយ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ខ្ញុំ ឲ្យ​តាម​ដង្ហែ​ស្តេច សូម​មេត្តា​ប្រោស​ដល់​វា​តាម​ចិត្ត​របស់​ស្តេច​ផង»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក


នោះ​អ៊ីស្រាអែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​ឰយុកោ​ឯង​វិញ


គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់


ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ ចង់​គ្រាន់​តែ​ឆ្លង​ជូន​ព្រះ‌ករុណា ទៅ​ត្រឹម​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ប៉ុណ្ណោះ​ទេ ហេតុ​អ្វី​បាន​ជា​ចង់​សង​ទូលបង្គំ ដោយ​រង្វាន់​ជា​ធំ​ម៉្លេះ​ធ្វើ​អី


ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា គីមហាំ​នឹង​ឆ្លង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ពិត ខ្ញុំ​នឹង​ធ្វើ​គុណ​ដល់​គាត់ តាម​បំណង​ចិត្ត​លោក ហើយ​បើ​លោក​ត្រូវ​ការ​អ្វីៗ នោះ​ខ្ញុំ​នឹង​ជួយ​ទាំង​អស់​ដែរ


រីឯ​ស្តេច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​គីល‌កាល ហើយ​គីមហាំ​ក៏​តាម​ទៅ​ដែរ ចំណែក​បណ្តា​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​១​ចំហៀង គេ​ក៏​ដង្ហែ​ស្តេច​ទៅ


គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ស្រុក ដែល​អញ​បាន​ហាម​ឯង​ថា កុំ​ឲ្យ​បរិភោគ​ភោជន៍​ឡើយ នោះ​ខ្មោច​របស់​ឯង នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ នៃ​ពួក​ឰយុកោ​ឯង​ឡើយ


តែ​ចូរ​សំដែង​សេចក្ដី​សប្បុរស ដល់​ពួក​កូន​បារស៊ី‌ឡាយ ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ


អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្រ​សំឡាញ់​នឹង​ស្តេច


គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ


ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ


មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ឯ​នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ


ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម