រីឯស្តេចអាប់សាឡុមដែលយើងបានតែងតាំងជាស្តេចនោះ បានស្លាប់នៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្តេចមិនទៅអញ្ជើញស្តេចទតឲ្យត្រឡប់មកវិញ?»។
ឯអាប់សាឡុម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ?»។
រីឯស្ដេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្ដេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្ដេចមិនទៅយាងព្រះរាជាឲ្យត្រឡប់មកវិញ?»។
ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
ស្តេចទតក៏បញ្ជាទៅកាន់មន្ត្រីទាំងអស់ នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះដោយមុខដាវ»។
ពេលនោះ ស្តេចទតចាកចេញពីទីក្រុង ជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្តេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។
លោកយ៉ូអាប់និយាយថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ គាត់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូងស្តេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។
រីឯស្តេចទត គាត់ចាត់គេឲ្យទៅជម្រាបអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើរដូចតទៅ៖ «ចូរសាកសួរអស់លោកអះលីជំអះនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្តេចក៏មិនអញ្ជើញស្តេចចូលក្នុងដំណាក់វិញ? ស្តេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រអែលទាំងមូលហើយ។
ស្តេចទតបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។ ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រអែលចំនួនពាក់កណ្តាល នាំគ្នាដង្ហែគាត់ឆ្លងទន្លេយ័រដាន់។
នៅតាមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ស្តេចទតបានរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ គាត់បានភៀសខ្លួនចេញពីស្រុក ព្រោះតែស្តេចអាប់សាឡុម។
ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែរបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្តើមយកទឹកដីនោះ។