២ សាំយូអែល 15:16 - អាល់គីតាប16 ពេលនោះ ស្តេចទតចាកចេញពីទីក្រុង ជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្តេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 នោះស្ដេចក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាងដប់នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុងជាមួយរាជវង្សានុវង្សដោយថ្មើរជើង។ ស្ដេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះឲ្យនៅចាំដំណាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ សូមមើលជំពូក |
ពេលស្តេចទតវិលទៅដល់ដំណាក់ នៅក្រុងយេរូសាឡឹមវិញ គាត់ចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលគាត់បានទុកឲ្យនៅថែរក្សាដំណាក់។ គាត់យកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ គាត់ពុំចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ខាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។