២ សាំយូអែល 19:9 - អាល់គីតាប9 នៅតាមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ស្តេចទតបានរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ គាត់បានភៀសខ្លួនចេញពីស្រុក ព្រោះតែស្តេចអាប់សាឡុម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប្រជាជនទាំងអស់ក៏កើតវិវាទគ្នា នៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដោយនិយាយថា៖ «ស្តេចបានជួយឲ្យយើងរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ ក៏បានសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ចេញពីនគរទៅ ដោយព្រោះអាប់សាឡុម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្ដេចអាប់សាឡុម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួច ពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ សូមមើលជំពូក |
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡាបានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។