អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។
២ សាំយូអែល 18:27 - អាល់គីតាប អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកចាំយាមទូលថា៖ «ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក» ស្តេចមានរាជឱង្ការតបថា៖ «អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះ ទូលបង្គំស្គាល់ច្បាស់ថាអ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្ដេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។ |
អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។
លោកយ៉ូអាប់កំពុងតែនិយាយនៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរមកដល់។ សម្តេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះ ពិតជានាំដំណឹងល្អមិនខាន»។
អ្នកយាមរាយការណ៍ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះ មើលទៅដូចលោកយេហ៊ូវ ជាចៅរបស់លោកនឹមស៊ី ព្រោះគាត់បររទេះលឿន ដូចមនុស្សកំរោលចូល»។
អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ម្ចាស់របស់អ្នកសោយរាជ្យហើយ!”។
ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។