ទតបញ្ជាទៅកាន់អ៊ីមុាំសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់អ្នក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
២ សាំយូអែល 17:17 - អាល់គីតាប លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះអ្នកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបអ្នកទាំងពីរ ហើយគាត់នាំសារទៅជូនស្តេចទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ |
ទតបញ្ជាទៅកាន់អ៊ីមុាំសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់អ្នក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
ម្យ៉ាងទៀត អ៊ីមុាំសាដុក និងអបៀថើរក៏ចាំជួយគាត់ដែរ។ អ្វីៗដែលគាត់ឮពីដំណាក់ស្តេច ចូរប្រាប់អ៊ីមុាំសាដុក និងអបៀថើរឲ្យដឹងផង។
រីឯអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលគាត់ដឹង មកប្រាប់យើងផង»។
លោកយ៉ូអាប់កំពុងតែនិយាយនៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរមកដល់។ សម្តេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះ ពិតជានាំដំណឹងល្អមិនខាន»។
ថ្ងៃមួយ សម្តេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយនៅ “ថ្មសូហេលែត” ជិតអេនរូកែលដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉នធ្វើគូរបាននៅទីនោះ។ សម្តេចអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេចទត និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ទត មកចូលរួមក្នុងពិធីបុណ្យនោះ។
ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះ ឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល
ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផែមរួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជំរាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។