កាលសម្តេចអាប់សាឡុមកំពុងតែធ្វើគូរបាន សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
២ សាំយូអែល 16:20 - អាល់គីតាប ស្តេចអាប់សាឡុមមានប្រសាសន៍ទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នា អំពីកិច្ចការដែលពួកយើងត្រូវធ្វើនោះទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អាប់សាឡុមមានរាជឱង្ការទៅអ័ហ៊ីថូផែលថា៖ «ចូរបង្ហាញគំនិតរបស់អ្នក ឲ្យយើងដឹងថាត្រូវធ្វើយ៉ាងណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នាអំពីកិច្ចការ ដែលពួកយើងត្រូវធ្វើនោះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអាប់សាឡំមមានបន្ទូល ទៅអ័ហ៊ីថូផែលថា ចូរបង្ហាញគំនិតរបស់អ្នក ឲ្យយើងដឹងជាធ្វើយ៉ាងណាផង |
កាលសម្តេចអាប់សាឡុមកំពុងតែធ្វើគូរបាន សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
ម្យ៉ាងទៀត ខ្ញុំត្រូវបម្រើអ្នកណា? ស្តេចជាកូនរបស់មិត្តសម្លាញ់ខ្ញុំ ដូច្នេះ ខ្ញុំនឹងបម្រើស្តេច ដូចខ្ញុំបានបម្រើឪពុករបស់ស្តេចដែរ»។
លោកអហ៊ីថូផែលជម្រាបស្តេចអាប់សាឡុមថា៖ «សូមទៅរួមដំណេកជាមួយពួកស្រីស្នំ ដែលឪពុករបស់ស្តេចទុកឲ្យនៅចាំដំណាក់នោះចុះ។ ធ្វើដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូលនឹងដឹងថា ស្តេចតាំងខ្លួនជាសត្រូវនឹងឪពុក ហើយបក្សពួករបស់ស្តេចក៏នឹងមានកម្លាំងចិត្តឡើងដែរ»។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងបានទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
អស់អ្នកដែលគេចខ្លួនពីអុលឡោះតាអាឡា ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង!
លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។