Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:19 - អាល់គីតាប

19 ម្យ៉ាង​ទៀត ខ្ញុំ​ត្រូវ​បម្រើ​អ្នក​ណា? ស្តេច​ជា​កូន​របស់​មិត្ត​សម្លាញ់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​បម្រើ​ស្តេច ដូច​ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​ស្តេច​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មួយ​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បម្រើ​អ្នក​ណា? តើ​មិន​គួរ​ឲ្យ​បម្រើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ? ដូច្នេះ ទូល‌បង្គំ​នៅ​បម្រើ​ព្រះ‌ករុណា ដូច​ជា​បាន​បម្រើ​ព្រះ‌បិតា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បម្រើ​អ្នក​ណា? ព្រះ‌ករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បម្រើ​ព្រះ‌ករុណា ដូច​ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូលបង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូលបង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះវរ‌បិតា​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “ខ្ញុំ​ស្ម័គ្រ​ចិត្ត​បម្រើ​លោក​ហើយ។ កាល​ពី​មុន ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​លោក ឥឡូវ​នេះ ខ្ញុំ​ត្រូវ​តែ​បម្រើ​លោក​ដែរ”។ ធ្វើ​ដូច្នេះ អ្នក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។


លោក​ហ៊ូសាយ​ឆ្លើយ​ថា៖ «ទេ! បើអុលឡោះ‌តាអាឡា និង​ប្រជា‌ជន​អ៊ីស្រ‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល​ជ្រើស​រើស​ស្តេច​ណា ខ្ញុំ​នៅ​ជា​មួយ​ស្តេច​នោះ​ហើយ។


ស្តេច​អាប់‌សា‌ឡុម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា អំពី​កិច្ចការ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។


ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


បង​ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​គាត់ គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់ ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។


ទត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច​ស្រាប់​ហើយ ដូច្នេះ ស្តេច​ជ្រាប​ថា ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ស្តេច​អគីស​និយាយ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។


ទត​សួរ​ស្តេច​អគីស​ថា៖ «សូម​សួរ​ស្តេច​តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​មក​បម្រើ​ស្តេច រហូត​ដល់​ពេល​នេះ តើ​ស្តេច​ឃើញ​ថា ខ្ញុំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ខ្ញុំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ស្តេច​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម