ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។
២ សាំយូអែល 13:26 - អាល់គីតាប សម្តេចអាប់សាឡុមនិយាយថា៖ «បើឪពុកមិនទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ទតសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអាប់សាឡុមទូលថា៖ «បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ» តែស្តេចមានរាជឱង្ការសួរថា៖ «ចង់ឲ្យវាទៅជាមួយឯងធ្វើអី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមទូលថា៖ «បើបិតាមិនយាងទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ព្រះរាជាសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអាប់សាឡំមទូលថា បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ តែស្តេចមានបន្ទូលសួរថា ចង់ឲ្យវាទៅជាមួយនឹងឯងធ្វើអី |
ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។
សម្តេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយទតក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងកូនឯទៀតៗទៅជាមួយដែរ។
លោកយ៉ូអាប់និយាយទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ គាត់ក៏លូកដៃស្តាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។