Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូលបង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 នោះ​អាប់សា‌ឡុម​ទូល​ថា៖ «បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា‌មួយ​ចុះ» តែ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចង់​ឲ្យ​វា​ទៅ​ជា‌មួយ​ឯង​ធ្វើ​អី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សម្ដេច​អាប់‌សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះ‌រាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំបាច់​ឲ្យ​អាំណូន​ទៅ​ជា​មួយ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សម្តេច​អាប់‌សាឡុម​និយាយ​ថា៖ «បើ​ឪពុក​មិន​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំ‌ណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ទត​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំ‌ណូន​ទៅ​ជា​មួយ?»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ស្តេច​ទ្រង់​មាន​បន្ទូល​តប​ទៅ​អាប់‌សា‌ឡំម​ថា ទេ កូន​អើយ មិន​ត្រូវ​ឲ្យ​យើង​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក អាប់‌សា‌ឡំម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ


ប៉ុន្តែ ដោយ​អាប់‌សា‌ឡំម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន ហើយ​នឹង​ពួក​បុត្រា​ទ្រង់​ទាំង​អស់ ទៅ​ជា​មួយ


រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន


មាត់​គេ​រឥល​ជាង​ខ្លាញ់ តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញ វាចា​គេ​ទន់‌ល្វន់​ជាង​ប្រេង ប៉ុន្តែពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់


អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម