ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 12:24 - អាល់គីតាប

ស្តេច​ទត​សំរាល​ទុក្ខ​នាង​បាត‌សេបា ជា​ប្រពន្ធ ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​កូន​ម្នាក់ រួច​ឲ្យ​ឈ្មោះ​ថា​ស៊ូឡៃ‌ម៉ាន។ អុលឡោះ‌តាអាឡា​ស្រឡាញ់​កូន​នោះ​ណាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ក៏​ជួយ​កម្សាន្ត​ទុក្ខ​នាង​បាត‌សេ‌បា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា‌មួយ​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ទៀត ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សា‌ឡូ‌ម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​បុត្រ​នោះ

សូមមើលជំពូក



២ សាំ‌យូ‌អែល 12:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ចាត់​ណាពី​ណាថាន​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត ហើយ​ឲ្យ​នាម​កូន​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់អុលឡោះ‌តាអាឡា»។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​របស់​ស្តេច​ទត ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំ‌មួរ សូ‌បាប់ ណា‌ថាន ស៊ូឡៃ‌ម៉ាន


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


ប៉ុន្តែ សម្តេច​មិន​អញ្ជើញ​ណាពី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​អញ្ជើញ​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ប្អូន​មក​ចូល​រួម​ទេ។


ពេល​នោះ​ណាពី​ណាថាន ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​ម្តាយ​របស់​សម្តេច​ស៊ូឡៃ‌ម៉ានថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្តេច​អដូ‌នី‌យ៉ា​ជា​កូន​របស់​នាង​ហាគីត​បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ប៉ុន្តែ ស្តេច​ទត​ជា​អម្ចាស់​មិន​បាន​ជ្រាប​ទេ។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «អុលឡោះ​បាន​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ​ធេង​ណាស់ ដ្បិត​ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់។


រីឯ​កូន​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម សាំម៉ា សូបាប់ ណាថាន និង​ស៊ូឡៃ‌ម៉ាន - កូន​បួន​នាក់​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល -


ព្រោះ​តែ​បញ្ហា​នេះ​ហើយ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្តេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្តេច​ណា​មួយ​ដូច​ស្តេច​ស៊ូឡៃ‌ម៉ាន​ទេ។ អុលឡោះ​ជា​ម្ចាស់​ស្រឡាញ់​ស្តេច​ស៊ូឡៃ‌ម៉ាន ទ្រង់​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។


ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។


អ៊ីសាយ​បង្កើត​ទត​ជា​ស្តេច។ ទត និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស៊ូឡៃ‌ម៉ាន​ជា​ស្តេច


ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។