សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
២ របាក្សត្រ 7:15 - អាល់គីតាប ពីពេលនេះទៅយើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្តាប់ពាក្យដែលគេទូរអានៅទីនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ភ្នែកយើងនឹងនៅតែបើក ហើយត្រចៀកយើងនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញ នឹងនៅតែផ្ទៀងស្តាប់សេចក្ដី ដែលគេអធិស្ឋាននៅទីនេះ |
សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
សូមមើលមកដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលទ្រង់មានបន្ទូលថា ជាកន្លែងសម្រាប់នាមរបស់ទ្រង់។ សូមទ្រង់ស្តាប់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះផង!
អុលឡោះជាម្ចាស់នៃខ្ញុំ ឥឡូវនេះសូមទ្រង់មើលមកខ្ញុំ! សូមទ្រង់ស្តាប់ពាក្យដែលយើងខ្ញុំទូរអា នៅទីនេះផង។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
ទ្រង់តែងតែស្ដាប់ពាក្យទូរអាអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកទ្រង់ទាំងអស់គ្នា។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប!
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យកចិត្តទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
ដ្បិតអុលឡោះជាអម្ចាស់មើលមកមនុស្សសុចរិត ហើយទ្រង់ស្តាប់ពាក្យអង្វររបស់គេ ប៉ុន្ដែ ទ្រង់ជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ដ អំពើអាក្រក់»។