ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
២ របាក្សត្រ 30:10 - អាល់គីតាប ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួករត់សំបុត្រ ក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង |
ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រអែល និងស្រុកយូដាទាំងមូល នាំសេចក្តីប្រកាសដែលចុះហត្ថលេខាដោយស្តេច និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្តេចដូចតទៅ៖ «កូនចៅអ៊ីស្រអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល ដើម្បីឲ្យទ្រង់វិលមករកអ្នករាល់គ្នាវិញដែរ។
អ្នកទាំងនោះក៏ទៅជួបមូស្ទីហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនជូនសម្រាប់ដំណាក់មក គឺប្រាក់ដែលក្រុមលេវីជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសែមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងស្តេចអធិរាជឬ?»។
គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ស្តេច បញ្ជាឲ្យប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេឲ្យវិនាសសូន្យ ក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។
ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញ ទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ស្តេចនៅពិសាស្រាជាមួយលោកហាម៉ាន តែមានសំរែកយំសោកពាសពេញក្រុងស៊ូសាន។
គេបានសរសេរសារក្នុងនាមស្តេចអហាស៊ូរុស ប្រថាប់ត្រាស្តេច ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារទៅចែកផ្សាយ។
អ្នកនាំសារក៏ជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសសារនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
ពេលវេលារបស់ខ្ញុំខិតទៅមុខ លឿនជាងអ្នកដែលរត់ទៅទៀត គឺពេលវេលានេះចេះតែរត់ទៅមុខ ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
ស្តេចសេដេគាមានប្រសាសន៍មកកាន់យេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដាដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។
ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយអ៊ីសាថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាអាល់ម៉ាហ្សៀសរបស់អុលឡោះ ហើយជាអ្នកដែលអុលឡោះបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។
កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
អ្នកខ្លះទៀតសុខចិត្ដឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។