ស្តេចអហាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីស្តេចទត ហើយស្តេចហេសេគា ជាកូនឡើងស្នងរាជ្យ។
២ របាក្សត្រ 28:27 - អាល់គីតាប ស្តេចអហាសស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្តេចស្រុកអ៊ីស្រអែលឡើយ។ បន្ទាប់មកស្តេចហេសេគាជាកូន ឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចព្រះបាទហេសេគា ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាសសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្ដេចស្រុកអ៊ីស្រាអែលឡើយ។ បន្ទាប់មក ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុង គឺក្នុងក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ |
ស្តេចអហាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីស្តេចទត ហើយស្តេចហេសេគា ជាកូនឡើងស្នងរាជ្យ។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចហេសេគា ជាបុត្ររបស់ស្តេចអហាស បានឡើងសោយរាជ្យលើស្រុកយូដា។
ស្តេចយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នា សុទ្ធតែជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចអ៊ីស្រអែល។
ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។
ស្តេចហេសេគាបានឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការីយ៉ា។
កាលស្តេចម៉ាណាសេស្លាប់ គេបានបញ្ចុះសពរបស់គាត់នៅក្នុងរាជវាំង ហើយស្តេចអាំម៉ូន ជាកូនបានឡើងស្នងរាជ្យ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!