ក្រោយមកទៀតជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយស្តេចយ៉ូសាផាត។
២ របាក្សត្រ 27:5 - អាល់គីតាប ស្តេចបានធ្វើសង្គ្រាមទល់នឹងស្តេចស្រុកអាំម៉ូន ហើយយកជ័យជំនះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកជូនជាសួយសារអាករដល់ស្តេចយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ជូនបែបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយនៅឆ្នាំនោះ ពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់មួយរយហាប ស្រូវភោជ្ជសាលីមួយម៉ឺនរង្វាល់ និងស្រូវឱកមួយម៉ឺនរង្វាល់ដល់ទ្រង់។ ដល់ឆ្នាំទីពីរ ហើយទីបី គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានធ្វើសង្គ្រាមទល់នឹងស្ដេចស្រុកអាំម៉ូន ហើយយកជ័យជម្នះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ នឹងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត |
ក្រោយមកទៀតជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយស្តេចយ៉ូសាផាត។
ជនជាតិអាំម៉ូននាំយកសួយសារអាករមកជូនស្តេចអូសៀស។ កិត្តិនាមរបស់ស្តេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានប្ញទ្ធិអំណាចយ៉ាងខ្លាំង។
ស្តេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។
ស្តេចយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះស្តេចប្រព្រឹត្តតាមមាគ៌ារបស់អុលឡោះតាអាឡាយ៉ាងជាប់លាប់។