Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 27:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឆ្នាំ​នោះ​ឯង​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​១០០​ហាប ស្រូវ​ភោជ្ជ‌សាលី​១​ម៉ឺន​រង្វាល់ នឹង​ស្រូវ​ឱក​១​ម៉ឺន​រង្វាល់​ដល់​ទ្រង់ ដល់​ឆ្នាំ​ទី​២ ហើយ​ទី​៣ គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្ដេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ព្រះ‌បាទ​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ថ្វាយ​បែប​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្តេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យ‌ជំនះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ជូន​ជា​សួយ‌សារ‌អាករ​ដល់​ស្តេច​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ជូន​បែប​នោះ​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 27:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត


ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង


១​ទៀត​ទ្រង់​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​ភ្នំ​យូដា ហើយ​នៅ​ក្រុង​ព្រៃ ទ្រង់​ក៏​សង់​បន្ទាយ នឹង​ប៉ម​ផង


ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម