ក្នុងវ័យដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
២ របាក្សត្រ 26:4 - អាល់គីតាប ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអម៉ាស៊ីយ៉ាជាឪពុកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់បានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាព្រះបិតាទ្រង់បានធ្វើ |
ក្នុងវ័យដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
ស្តេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអសារាជាបិតាដែរ។
ស្តេចយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា អស់មួយជីវិតរបស់អ៊ីមុាំយេហូយ៉ាដា។
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
ស្តេចអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងអាយុដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអូសៀសជាឪពុកដែរ។ ប៉ុន្តែ ស្តេចមិនបានចូលទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡាទេ។ ពេលនោះប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទតជាអយ្យកោ ឥតខុសត្រង់ណាឡើយ។